រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកណ្ដោល បានសហការជាមួយ អង្គការ ម.រ.ត.ក បានបើកិច្ចប្រជុំសម្របសម្រួលរៀបចំចាប់ផ្តើមដំណើរការផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធនធានធម្មជាតិកណ្តោល ក្រោមអធិបតីភាព លោក ហ៊ុយ សំណាង មេឃុំកណ្ដោល

រដ្ឋបាលឃុំកណ្ដោល បានសហការជាមួយ អង្គការ ម.រ.ត.ក បានបើកិច្ចប្រជុំសម្របសម្រួលរៀបចំចាប់ផ្តើមដំណើរការផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធនធានធម្មជាតិកណ្តោល ក្រោមអធិបតីភាព លោក ហ៊ុយ សំណាង មេឃុំកណ្ដោល 

ដោយមានការអញ្ជើញចូលរួម សម្របសម្រួលដោយ  លោក លី ហេង ប្រធានការិយាល័យអភិវឌ្ឍន៍មូលដ្ឋាននៃមន្ទីរបរិស្ថានខេត្តកោះកុង និងមានការអញ្ជើញចូលរួមដោយ

លោក សន សី នាយករងតំបន់ដងពែង រួមជាមួយនិងអាជ្ញាធរភូមិ ប្រធានអនុប្រធាន សមាជិកសហគមន៍តំបន់ការពារធម្មជាតិសរុប១៧នាក់ស្រី២នាក់ ដើម្បីកំណត់តំបន់ការពារ និងបង្កើតតំបន់អេកូទេសចរណ៍ធម្មជាតិ ក្នុងមូលដ្ឋានឃុំកណ្តោល ស្រុកបូទុមសាគរ គាំទ្រដោយអង្គការ ម.រ.ត.ក នៅសាលាឃុំកណ្តោល។

ប្រភពៈរដ្ឋបាលឃុំកណ្ដោល

------------------------------------

ថ្ងៃចន្ទ ១៣ រោច ខែកត្តិក ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២

វិច្ឆិកា 21, 2022

អត្ថបទទាក់ទង