លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានឆ្លៀតពេលដ៏មមាញឹក ចុះពិនិត្យតាមដាន ការធ្វើតេស្តអំណានភាសាខ្មែរ និងគណិតវិទ្យា ថ្នាក់ដំបូង(EGRA-EGMA) និងពិនិត្យមើលស្ថានភាពជួសជុលអគារនៅសាលាបឋមសិក្សារស្មីសាមគ្គី។ទន្ទឹមនឹងនោះលោកប្រធានក៏បានពិនិត្យបរិស្ថានក្នុងបរិវេណនៃអនុវិទ្យាល័យ ដងទង់ និងបឋមសិក្សា រស្មីសាមគ្គីស្ថិតនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងដោយមានការចូលរួមពីក្រុមការងារការិយាល័យអធិការកិច្ច និងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងខេមរភូមិន្ទផងដែរ។ឆ្លៀតក្នុងឱកាសនោះ លោកប្រធានបានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានទាំងបឋមសិក្សា និងអនុវិទ្យាល័យត្រូវចេះសហការគ្នាកែលម្អបរិស្ថានទាំងក្នុងថ្នាក់ និងទីធ្លាខាងក្រៅឱ្យបានប្រសើរឡើងថែមទៀតជាមួយនឹងពង្រឹងការយកចិត្តទុកដាក់លើការងារគ្រប់គ្រង មានសាមគ្គីភាពផ្ទៃក្នុងល្អ អភិវឌ្ឍអង្គភាពឱ្យប្រសើរដើម្បីដាក់ប្រកួតប្រជែងគ្រឹះស្ថានមានបរិស្ថានស្អាត និងសេវាគម្រូនាឆ្នាំបន្តបន្ទាប់ខាងមុខ។(អត្ថបទ៖ ហង់ សុវណ្ណ)

បញ្ចេញមតិ

Your email address will not be published. Required fields are marked *