រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារ គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ថ្នាក់ក្រុង ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការវាយតម្លៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់

ថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៣:០០នាទីរសៀល លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារ គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ថ្នាក់ក្រុង ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការវាយតម្លៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីផ្ដល់ចំណេះដឹងដល់ក្រុមការងារវាយតម្លៃ នៃរដ្ឋបាលក្រុង ស្រុក ឱ្យមានសមត្ថភាពក្នុងការវាយតម្លៃ និងដាក់ពិន្ទុលើលទ្ធផលនៃការបំពេញការងាររបស់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំរយះពេល០៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តកំពង់ឆ្នាំង។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង