រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំ ស្តីពីការដាក់ផែនការត្រៀមបំរុងក្នុងកិច្ចការពារ ១.ការពារពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ នាពេលខាងមុខ ២.ការពារមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ និង៣.បញ្ហាផ្សេងៗ ពាក់ព័ន្ធ ការអនុវត្តតួនាទីភារកិច្ច

នៅសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំ ស្តីពីការដាក់ផែនការត្រៀមបំរុងក្នុងកិច្ចការពារ ៖
១.ការពារពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ នាពេលខាងមុខ។
២.ការពារមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ។
៣.បញ្ហាផ្សេងៗ ពាក់ព័ន្ធ ការអនុវត្តតួនាទីភារកិច្ច គ្រប់បណ្ដាជំនាញ និងមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ។
សមាសភាពចូលរួមមាន÷ មេបញ្ជាការង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ ជំនួយការ ចំណុះមន្ទីរទាំង៧ ដោយឡែកមេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ ប្រជុំតារយះ Video  Zoom  សរុបចំនួន៥៧នាក់ ស្រី ០៤នាក់ ក្នុងនោះដែរមាននាយទាហានចំនួន ៤០នាក់ នាយទាហានរងចំនួន ១៧នាក់៕
ថ្ងៃព្រហស្បតិ៍ ១ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ November 24, 2022

អត្ថបទទាក់ទង