រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញផ្តល់បទសម្ភាស៍ ជាមួយកម្មវិធីក្លាហាន9 ស្ប៉េស របស់អង្គការ ប៊ីប៊ីស៊ី មេឌា អ៊ែកសិន កម្ពុជា

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញផ្តល់បទសម្ភាស៍ ជាមួយកម្មវិធីក្លាហាន9 ស្ប៉េស របស់អង្គការ ប៊ីប៊ីស៊ី មេឌា អ៊ែកសិន កម្ពុជា។

អង្គការ ប៊ីប៊ីស៊ី មេឌា អ៊ែកសិន កម្ពុជា បានបង្កើតមាតិការលើបណ្ដាញសង្គមមួយដែល មានឈ្មោះថា “បានដើរ បានដឹង” ដែលជាមាតិការមួយចង់បង្ហាញអំពីការធ្វើដំណើរទៅកាន់ជ្រុងមួយចំនួន នៃប្រទេសកម្ពុជាយើង ដើម្បីស្វែងយល់ អំពីការរស់នៅប្រចាំថ្ងៃ រួមជាមួយនឹង សកម្មភាពការងារជាប្រចាំរបស់មន្ត្រីគ្រប់គ្រងថ្នាក់មូលដ្ឋាន។ បន្ថែមពី នោះផងដែរ មាតិការនេះ ក៏ចង់បង្ហាញនូវ ការទទួលខុសត្រូវលើការងារ ភាពអត់ធ្មត់លើការគ្រប់គ្រង ភាពលំបាករបស់អាជ្ញាធរមូលដ្ឋាន ដើម្បីជាសារអប់រំផ្ញើរដល់យុវជនកម្ពុជា ឱ្យបានយល់ និងបានរៀនសូត្រនូវភាពបត់បែន ព្រមទាំងសកម្មភាពការងារល្អៗ ដើម្បីពួកគេអាចក្លាយជាកំលាំងដ៏ល្អ ក្នុងការអភិវឌ្ឍន៍សង្គមជាតិទាំងមូលនាពេលអនាគត៕
ថ្ងៃពុធ ១៥ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល November 23, 2022

អត្ថបទទាក់ទង