រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៦ អាណត្តិទី៥ ឆ្នាំ២០២២ ប្រចាំខែវិច្ឆិកា ក្រោមអធិបតីភាពលោក ឃៀង យិង មេឃុំអណ្តូងទឹក និងជាប្រធានក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៦ អាណត្តិទី៥ ឆ្នាំ២០២២ ប្រចាំខែវិច្ឆិកា ក្រោមអធិបតីភាពលោក ឃៀង យិង មេឃុំអណ្តូងទឹក និងជាប្រធានក្រុមប្រឹក្សាឃុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាឃុំ តំណាងប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសហគមន៍ទាំង២ ស្មៀនឃុំ មេភូមិទាំង៧សរុប១៨នាក់ ស្រី០៣នាក់ ដើម្បីពិភាគ្សាលើបៀបវារះដូចខាងក្រោម៖

- បើកកិច្ចប្រជុំ និងមតិស្វាគមន៍

- ពិនិត្យកូរ៉ូម និងសមាសភាពចូលរួម

១/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២

២/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៥ ប្រចាំខែតុលា

៣/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២

៤/.របាយការណ៍របស់

- គ.គ.ន.ក ឃុំ

- ភូមិទាំង៧

- ប៉ុស្តិ៍នគរបាលរដ្ឋបាល

- សហគមន៍តំបន់ការពារធម្មជាតិ

- សហគមន៍នេសាទ

៥/.ផែនការ និងទិសដៅអនុវត្តបន្ត

- ផ្សព្វផ្សាយ និងជម្រុញដល់ប្រជាពលរដ្ឋ ដែលមិនទាន់ចុះ និងទើបគ្រប់អាយុ ត្រៀមចុះឈ្មោះបោះឆ្នោត(ប្រតិទិនចែកលិខិតអញ្ជើញ)

- បន្តជម្រុញចាក់វ៉ាក់សាំងដូសក្នុងមូលដ្ឋាន និងដូសជម្រុញ

៦/.បញ្ហាផ្សេងៗ

៧/.មតិបូកសរុប បិទអង្គប្រជុំ និងប្រកាសពីកាលបរិច្ឆេទ នៃកិច្ចប្រជុំលើកក្រោយ។

ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក

----------------------------------

ថ្ងៃសុក្រ ២ កើត ខែមិគសិរ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២

November 25, 2022

អត្ថបទទាក់ទង