រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក សាក់ រ៉ាវី ប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការងារទីក្រុងស្អាត

ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីព្រឹក លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក សាក់ រ៉ាវី ប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការងារទីក្រុងស្អាត ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីផ្សព្វផ្សាយអំពីការងារទីក្រុងស្អាតឱ្យបានទូលំទូលាយ និងបង្កើនការយល់ដឹងឱ្យបានកាន់តែច្បាស់អំពីចលនាប្រឡងប្រណាំងទីក្រុងស្អាត រួមមានស្តង់ដាទីក្រុងស្អាត ស្តង់ដាបដិសណ្ឋារកិច្ចល្អ ស្តង់ដាធុរៈកិច្ចបៃតង និងស្ដង់ដាពាក់ព័ន្ធទីក្រុងស្អាតទាំងអស់ដល់មន្ត្រីទទួលបន្ទុក ទីក្រុងស្អាត។ វគ្គបណ្តុះបណ្ដាលស្ដីពីកិច្ចការងារទីក្រុងស្អាត ប្រព្រឹត្តទៅរយ:ពេលមួយថ្ងៃពេញ នៅទីស្តីការក្រសួងទេសចរណ៍ (សាលប្រជុំ៦០១ ជាន់ទី៦)។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង