រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច កិច្ចប្រជុំក្រុមប្រឹក្សាឃុំ​ លេីកទី៦ ឆ្នាំទី១​ អាណត្តិទី៥

រដ្ឋបាលឃុំកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ ឆ្នាំទី១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច ក្រោមអធិបតីភាព លោក សាយ ហេង ជាប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យនិងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលេីកទី៦ ឆ្នាំទី១​ អាណត្តិទី៥
២.ពិនិត្យនិងអនុម័តរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២
៣.ប្រកាសទទួលស្គាល់សមាសភាពសហគមន៍នេសាទ​ សម្រស់កោះស្ដេច​ អាណត្តិទី៣
៤.បញ្ហាប្រឈម និងដំណោះស្រាយ
៥.សេចក្ដីផ្សេងៗ
ដោយមានសមាសភាពចូលរួមដូចជា សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ​ ប្រធានសហគមន៍នេសាទសម្រស់កោះស្ដេច​ ​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល​ លោកមេភូមិទាំងបី ជំនួយការឃុំទាំងពីរ​ និងប្រជាពលរដ្ឋ។

ថ្ងៃសុក្រ ២កេីត ខែមិគសិរ​ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២

អត្ថបទទាក់ទង