រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គបំប៉ននាយកសាលាស្ដីពីការប្រើប្រាស់សម្ភារៈកញ្ចប់អំណានដំបូង

ដើម្បីពង្រឹងសមត្ថភាពអានរបស់សិស្សបឋមសិក្សាកាន់តែប្រសើរថែមទៀត នាយកដ្ឋានបឋមសិក្សា ក្រសួងអប់រំយុវជន និងកីឡាបានសហការជាមួយក្រុមការងារបច្ចេកទេសមន្ទីរអប់រំយុវជន និង កីឡា​រៀបចំវគ្គបំប៉នដល់នាយកសាលាបឋមសិក្សាចំនួន ៤ ក្រុង ស្រុក រួមមាន ស្រុកបូទុមសាគរ គីរីសាគរ ស្រុកមណ្ឌលសីមា និង ក្រុង ខេមរភូមិន្ទ ស្ដីពីការប្រើប្រាស់សម្ភារៈកញ្ចប់អំណានថ្នាក់ដំបូង។ វគ្គបំប៉ននេះរៀបចំឡើងនៅសាលប្រជុំមន្ទីរអប់រំយុវជន និង កីឡាខេត្តកោះកុង ដោយមានសិក្ខាកាមចូលរួមចំនួន៥០ នាក់ ស្រី ៨នាក់ ផ្តោតលើ បំណិនអំណាន ការចូលរួមជួយជ្រោមជ្រែងពីសំណាក់អាណាព្យាបាល និង ការអប់រំបរិយាបន្ន។ លោក សុខ វីន ប្រធានការិយាល័យបឋមសិក្សានៃមន្ទីរអប់រំ យុវជន និង កីឡាបានបញ្ជាក់ថា ក្រោយ បញ្ចប់វគ្គបំប៉ននេះ នាយកសាលាបឋមសិក្សាដែលបានអញ្ជើញមកពីតាមបណ្តាក្រុង ស្រុកទាំង៤ ខាងលើកាន់តែមានសមត្ថភាព ក្នុងការចូលរួម តាមដាន និងដឹកនាំការបង្រៀនប្រចាំថ្ងៃរបស់លោក គ្រូ អ្នកគ្រូ ទៅលើមុខវិជ្ជាភាសាខ្មែរ នាឆ្នាំបន្តបន្ទាប់ខាងមុខ ។ ទន្ទឹមនឹងនោះ លោកបានសំណូមពរដល់មាតាបិតាសិស្ស និងអណាព្យាបាលមេត្តាចូលរួមឱ្យបានផុសផុលក្នុងការដាស់តឿនក្រើនរំលឹកកូនចៅខិតខំស្វ័យសិក្សាបន្ថែមនាពេលវិស្សមកាលធំ១ខែនេះ។ ព្រោះវិបត្តិកូវីដនាពេលកន្លងមកបានធ្វើឱ្យកុមារសិក្សាមិនបានពេញលេញ ជាហេតុធ្វើឱ្យឆកល្វែងនូវចំណេះដឹង និងបំណិនចាំបាច់មួយចំនួន ។

អត្ថបទទាក់ទង