រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ដោយមានការចាត់តាំងពីលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់លោក ខេង គង់ នាយករដ្ឋបាលសាលាស្រុក ដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរ ឃុំ និងសប្បុរសជន ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ពិន នង ចុះត្រួតពិនិត្យស្ថានភាពផ្លូវចូលសាលាបឋមសិក្សាស្រែថ្មី

ដោយមានការចាត់តាំងពីលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់លោក ខេង គង់ នាយករដ្ឋបាលសាលាស្រុក ដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរ ឃុំ និងសប្បុរសជន ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ពិន នង ចុះត្រួតពិនិត្យស្ថានភាពផ្លូវចូលសាលាបឋមសិក្សាស្រែថ្មី ក្រោយពីបានចុះពិនិត្យរួចមក លោកជំទាវ និងសប្បុរសជនបានឯកភាពជួយសាងសង់ជាផ្លូវបេតុងអាមេជូនសាលារៀនតាមស្ថានភាពជាក់ស្ដែងចាប់ពីច្រកចូលរហូតដល់សាលារៀនដែលមានប្រវែង១០០ម៉ែត្រ និងទទឹង៥ម៉ែត្រ។

ត្រូវចំណាយថវិកាប្រហែលជិត១០.០០០ដុល្លារ ក្នុងនោះ

-លោកជំទាវ ពិន នង ឧបត្ថម្ភ ៣.៥០០ដុល្លារ

-លោក មាត់ លី ប្រជាពលរដ្ឋនៅភូមិស្រែថ្មីឧបត្ថម្ភ ១.០០០ដុល្លារ

-លោក ម៉ក់ ម៉ាច នាយកសាលាបឋមស្រែថ្មីឧបត្ថម្ភ ៥០០ដុល្លារ

-លោក កែវ ណារ៉ា ក្រុមប្រឹក្សឃុំថ្មសជួយកាយដីធ្វើតារាងបាល់ទាត់ និងចាក់ដីចូលផ្លូវ

-លោក អិក កួន មេឃុំថ្មស និងសប្បុរសជន ទទួលរ៉ាប់រងថវិកាដែលនៅសល់ សម្រាប់ការងារនេះ។ 

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រ ២ កើត ខែមិគសិរ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២

ខែវិច្ឆិកា 25, 2022

អត្ថបទទាក់ទង