រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធាអនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ បានធ្វើគារវកិច្ច និងទទួលនូវទេយ្យវត្ថុមួយចំនួន និងថវិកាចំនួន៣០០.០០០៛ពីព្រះគ្រូ ខឹម ខុន ព្រះអនុគណស្រុកបូទុមសាគរ និងព្រះសហការី ព្រះអនុគណ

លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធាអនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ បានធ្វើគារវកិច្ច និងទទួលនូវទេយ្យវត្ថុមួយចំនួន និងថវិកាចំនួន៣០០.០០០៛ពីព្រះគ្រូ ខឹម ខុន ព្រះអនុគណស្រុកបូទុមសាគរ និងព្រះសហការី ព្រះអនុគណ

ឆ្លៀតក្នុងឱកាសនោះ លោកស្រីអនុប្រធាន តំណាងឲ្យលោកប្រធានអនុសាខាកាកបាទក្រហមស្រុក ក៏បានសំដែងនូវសេចក្តីអំណរគុណចំពោះ ព្រះគ្រូអនុគណ ក៏ដូចជាសហការីព្រះអនុគណ ដែលជានិច្ចកាល ព្រះអង្គ តែងផ្តល់ជាសម្ភារនិងថវិកាមកអនុសាខាកាកបាទស្រុក ក្នុងកាងារមនុស្សធម៌។

ហើយលោកស្រីអនុប្រធានអនុសាខា ក៏បានប្រគេនពរព្រះគ្រូអនុគណ និងសហការីព្រះអនុគណ មានព្រះសុខភាពល្អនិងគង់ជាម្លប់ដល់ពុទ្ធបរិស័ទតរៀងទៅ

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រ២ កើត ខែមិគសិរ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២

ខែវិច្ឆិកា 25, 2022

អត្ថបទទាក់ទង