រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសអំពីការចុះបញ្ជីដីរដ្ឋនៅក្នុងដែនជម្រកសត្វព្រៃតាតៃ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសអំពីការចុះបញ្ជីដីរដ្ឋនៅក្នុងដែនជម្រកសត្វព្រៃតាតៃ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាស ក្រុមការងារដឹកនាំសម្របសម្រួល និងក្រុមការងារបច្ចេកទេសថ្នាក់ខេត្តសម្រាប់ការចុះបញ្ជីដីរដ្ឋ នៅក្នុងដែនជម្រកសត្វព្រៃតាតៃ។ មុននឹងដំណើរការនីតិវិធីនៃការចុះបញ្ជីដីរដ្ឋក្នុងដែនជម្រកសត្វព្រៃតាតៃ ក្រុមការងារនឹងចុះបោះបង្គោលព្រំទីតាំងដីរដ្ឋ តាមចំណុចនិយាមការ ហើយការបោះបង្គោលព្រំដីនេះគឺនឹងចុះកិច្ចសន្យាជាមួយសហគមន៍ ដើម្បីបោះបង្គោល ក្រោមការដឹកនាំរបស់ក្រុមការងារ និងមន្ត្រីជំនាញ៕
ថ្ងៃសុក្រ ២ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ November 25, 2022

អត្ថបទទាក់ទង