រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្នុងដំណើរចុះពិនិត្យផលិតកម្មកសិកម្ម នៅក្នុងខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្នុងដំណើរចុះពិនិត្យផលិតកម្មកសិកម្ម នៅក្នុងខេត្តកោះកុង។

ក្នុងជំនួបនេះ​ ឯកឧត្តមរដ្ឋមន្ត្រី បានស្នេីឱ្យរដ្ឋបាលខេត្ត​ រៀបចំផែនទី​កសិកម្ម ដេីម្បី​ត្រៀមយុទ្ធសាស្រ្តរួម ក្នុងការចាត់វិធានការសរុប​ ដោះស្រាយបញ្ហាឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។ ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ​ រួមទាំងបទល្មើសនេសាទ និងការទន្រ្ទានព្រៃ ឯកឧត្តមបានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្ត ប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ​ រកឬសគល់បញ្ហា នឹងចាត់វិធានការរួម​ កាត់បន្ថយបែបបទរដ្ឋបាលមួយចំនួន ដើម្បីងាយស្រួលក្នុងការបង្ក្រាបទាន់ពេលវេលា៕
ថ្ងៃសុក្រ ២ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ November 25, 2022

អត្ថបទទាក់ទង