រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច លោក សាយ ហេង មេឃុំកោះស្ដេចបានដឹកនាំមន្ត្រី​ នៃរដ្ឋបាលឃុំចុះសួរសុខទុក្ខ​ និងបាននាំយកគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន​ ជូនគ្រួសារក្រីក្រចំនួន​ ​០២គ្រួសារ​ ស្ថិតនៅភូមិកោះស្ដេច​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ ខេត្តកោះកុង

​ រដ្ឋបាលឃុំកោះស្ដេច

​ លោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ បានដឹកនាំ​ លោកជំទប់ទី១​ លោកស្រីជំទប់ទី២​ លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ​ មេភូមិ​ មន្ត្រី​ នៃរដ្ឋបាលឃុំ​ ចុះសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន​ ជូនគ្រួសារក្រីក្រចំនួន​ ​០២គ្រួសារ​ ស្ថិតនៅភូមិកោះស្ដេច​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង ដោយក្នុង​ ០១គ្រួសាររួមមាន៖
១.លោកស្រី​ សោម​ ខួង​ រួមមាន​ អង្ករ​ ២៥គីឡូក្រាម​ មី​ ១កេះ​ ទឹកស៊ីអ៊ីវ​ ១យួរ​ ទឹកត្រី​១ដប​ ស្ករស​ ១គីឡូ​ និងថវិកាចំនួនទឹកប្រាក់​ ៣០០,០០០​៛​ ដែលប្ដីរបស់គាត់បានជួបឧបហេតុរងគ្រោះធម្មជាតិ​ ពេលរូបគាត់ចេញនេសាទ
២.លោក​ ស៊ិន​ សុផល​ រួមមាន​ អង្ករ​ ២៥គីឡូក្រាម​ មី​ ១កេះ​ ទឹកស៊ីអ៊ីវ​ ១យួរ​ ទឹកត្រី​១ដប​ ស្ករស​ ១គីឡូ​ និងថវិកាចំនួនទឹកប្រាក់​ ៣០០,០០០​៛​ ជាប្រជាការពារភូមិបានកេីតរឺមកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន
​ ដោយថវិកាទាំងអស់នេះបានមកពីការកៀរគរពីក្រុមប្រឹក្សាឃុំ​ មេភូមិ​ មន្ត្រី​ នៃរដ្ឋបាលឃុំរួមមាន៖
១.ថវិការបស់រដ្ឋបាលឃុំ​ ទឹកប្រាក់ចំនួន​ ១០០,០០០៛
២.លោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ ទឹកប្រាក់ចំនួន​ ២០០,០០0៛
៣.លោក​ ស៊ន​ ស្រិញ​ ជំទប់ទី១​ ទឹកប្រាក់ចំនួន​ ៥០,០០០៛
៤.លោកស្រី​ ភុតសា​ សិរិ​ ជំទប់ទី២​ ទឹកប្រាក់ចំនួន​ ២០០,០០០៛
៥.លោកស្រី​ គឹម​ ហ៊ួរ​ សមាជិកក្រុមប្រឹក្សាឃុំ​ ទឹកប្រាក់ចំនួន​ ២០០,០០០៛
៦.លោក​ ស្រី​ ចំរេីន​ មេភូមិកោះស្ដេច​ ទឹកប្រាក់ចំនួន​ ៤០,០០០៛
៧.លោក​ ដូ​ សុខសាន្ត​ ជំនួយការឃុំ​ ទឹកប្រាក់ចំនួន​ ២០,០០០៛

ថ្ងៃអាទិត្យ ៤ កើត ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២
November 27, 2022

អត្ថបទទាក់ទង