រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ប្រជុំស្ដីពីការធ្វើអធិការកិច្ច ត្រួតពិនិត្យបញ្ជីបណ្តឹង បញ្ជីនៃការឃាត់ខ្លួន ព្រមទាំងណែនាំក្នុងការពង្រឹងកិច្ចសហការក្នុងការអនុវត្តច្បាប់ រវាងនគរបាលយុត្តិធម៌ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ជាមួយស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង

ថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២

លោក អុី ម៉េងលាង ប្រធានមន្ទីរ បានទទួលជួបលោក ឃុន ភឿន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ដើម្បីប្រជុំស្ដីពីការធ្វើអធិការកិច្ច ត្រួតពិនិត្យបញ្ជីបណ្តឹង បញ្ជីនៃការឃាត់ខ្លួន ព្រមទាំងណែនាំក្នុងការពង្រឹងកិច្ចសហការក្នុងការអនុវត្តច្បាប់ រវាងនគរបាលយុត្តិធម៌ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ជាមួយស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង។

មានការចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ និងមន្ត្រីនគរបាលយុត្តិធម៌ ភ្នាក់ងារនគរបាលយុត្តិធម៌ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ២២នាក់ ស្រី ០៣នាក់។

អត្ថបទទាក់ទង