រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្ត និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្តកោះកុង បានដឹកនាំបើកឯកសារពិគ្រោះថ្លៃ និងដេញថ្លៃលទ្ធកម្មទំនិញ និងសំណង់ ចំនួន ៣គម្រោងដែលជាគម្រោងវិនិយោគខេត្តសម្រាប់ឆ្នាំ២០២២

លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្ត និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្តកោះកុង បានដឹកនាំបើកឯកសារពិគ្រោះថ្លៃ និងដេញថ្លៃលទ្ធកម្មទំនិញ និងសំណង់ ចំនួន ៣គម្រោងដែលជាគម្រោងវិនិយោគខេត្តសម្រាប់ឆ្នាំ២០២២ ៖
១.ពិគ្រោះថ្លៃ ឯកសណ្ឋាន សញ្ញាស័ក ក្រុមប្រឹក្សាខេត្ត និងឯកសណ្ឋានមន្ត្រីរាជការសាលាខេត្ត
២.ដេញថ្លៃ ការងារជួសជុលផ្លូវបេតុងមានជើង ប្រវែង ១៨០ម៉ែត្រ ទទឹង២ម៉ែត្រ កម្រាស់ ០.១០ម៉ែត្រ កម្ពស់ ១.៤០ម៉ែត្រស្ថិតនៅភូមិពាមក្រសោប២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង
៣-ការងារជួសជុលលូមូលដោះទឹកប្រវែង៧១ម៉ែត្រអង្កត់ផ្ចិត១ម៉ែត្រ និងរឺហ្គា ០៣កន្លែង និងសាងសង់
ផ្លូវបេតុងអាមេ០១ខ្សែ ទំហំ១៥៥,២០ម៉ែត្រការ៉េក្នុងនោះ កំណាត់ទី១ ប្រវែង៣៥ម៉ែត្រទទឹង២,៥ម៉ែត្រ កំណាត់ទី២ប្រវែង៧ម៉ែត្រ ទទឹង៣,៥ម៉ែត្រនិង កំណាត់ទី៣ ប្រវែង២៧ម៉ែត្រទទឹង១,៦ម៉ែត្រ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង៕
ថ្ងៃចន្ទ ៥ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ November 28, 2022

អត្ថបទទាក់ទង