រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមប្រជុំស្តីពីបេសកកម្មលើកទី៧ របស់ធនាគារពិភពលោក ដើម្បីគាំទ្រគម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា”

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមប្រជុំស្តីពីបេសកកម្មលើកទី៧ របស់ធនាគារពិភពលោក ដើម្បីគាំទ្រគម្រោង "និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា" ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានអង្អភាពអនុវត្តគម្រោង និងមានការចូលរួមពីរគណប្រតិភូធនាគាពិភពលោក។ កិច្ចប្រជុំនេះរៀបចំក្នុងគោលបំណង ១-ធ្វើទស្សនកិច្ចទៅកាន់ទំបន់ការពារធម្មជាតិស្វែងយល់ពីរការរៀបចំតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ២-ពិភាក្សាអំពីរគោលដៅអេកូទេសចរណ៍ ដែលត្រូវបានកំណត់អាទិភាព ការរៀបចំចក្ខុវិស័យ និងផែនការវិនិយោគ ៣-ពិនិត្យខ្សែផ្លូវតភ្ជាប់ ដែលបានកំណត់អាទិភាព ដើម្បីជួសជុលកែលម្អ រួមជាមួយនឹងការគិតគូរដលលើការអភិរក្សជីវចម្រុះ ៤-ពិនិត្យ និងឯកភាពផែនការថវិកា និងផែនការលទ្ធកម្មសម្រាប់ឆ្នាំ២០២៣។
នៅមន្ទីរបរិស្ថានខេត្តកោះកុង៕
ថ្ងៃចន្ទ ៥ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ November 28, 2022

អត្ថបទទាក់ទង