រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានបាន ចូលរួមកិច្ចប្រជុំស្តីពី បេសកកម្មលើកទី៧ របស់ក្រុមការងារធនាគារពិភពលោក ដើម្បីគាំទ្រការអនុវត្តគម្រោង « និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា » ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានបាន ចូលរួមកិច្ចប្រជុំស្តីពី បេសកកម្មលើកទី៧ របស់ក្រុមការងារធនាគារពិភពលោក ដើម្បីគាំទ្រការអនុវត្តគម្រោង « និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា » ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានអង្គភាពអនុវត្តគម្រោង ។ ដោយមានការចូលរួមពីលោក សុខ សុទ្ធី អភិបាលនៃគណៈអភិបាលងខេត្តកោះកុងតំណាងរដ្ឋបាលខេត្ត និង Mr.Ulrich Schmitt គណៈប្រតិភូ ធនាគារពិភពលោក (Operation Manager ) ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖

១. ធ្វើទស្សនកិច្ចទៅកាន់តំបន់ការពារធម្មជាតិស្វែងយល់អំពីការងាររៀបចំ​តំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ។

២ . ពិភាក្សាអំពីគោលដៅអេកូទេសចរណ៍ដែលត្រូវបានកំណត់អាទិភាព ការរៀបចំចក្ខុវិស័យ និងផែនការវិនិយោគ ។៣ . ពិនិត្យខ្សែផ្លូវតភ្ជាប់ដែលបានកំណត់អាទិភាព ដើម្បីជួសជុលកែលម្អ រួមជាមូយនឹងការគិតគូដល់ការងារអភិរក្សជីវៈចម្រុះ ។

៤​ . ពិនិត្យ និងឯកភាពលើផែនការថវិកា និងផែនការលទ្ធកម្មសម្រាប់ឆ្នាំ២០២៣ ។កិច្ចប្រជុំនេះមានសមាសភាពចូលរួមសរុបចំនួន ៤៥នាក់ ស្ត្រី ៧នាក់ ។

អត្ថបទទាក់ទង