រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំស្ដីការត្រួតពិនិត្យ ការរៀបចំសណ្តាប់ធ្នាប់ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ មួយចំនួន ដែលមិនទាន់មានច្បាប់អនុញ្ញាត និង យកចំណីផ្លូវធ្វើជាចំណតរបស់ ក្រុមហ៊ុនដែលខ្លួនកំពុងដំណើរការ

ថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទីរសៀល លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំស្ដីការត្រួតពិនិត្យ ការរៀបចំសណ្តាប់ធ្នាប់ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ មួយចំនួន ដែលមិនទាន់មានច្បាប់អនុញ្ញាត និង យកចំណីផ្លូវធ្វើជាចំណតរបស់ ក្រុមហ៊ុនដែលខ្លួនកំពុងដំណើរការ។
កិច្ចប្រជុំនេះបានអញ្ជើញចូលរួមមានលោកប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង លោកប្រធានការិយាល័យធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ លោកមេបញ្ជាការរងផ្នែកចរាចរណ៍ក្រុង លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង លោកស្រីចៅសង្កាត់ស្មាច់មានជ័យ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ ព្រមទាំងតំណាងក្រុមហ៊ុនរថយន្តដឹកអ្នកដំណើ ដែលកំពុងបើកដំណើរការក្នុងក្រុងខេមរភូមិន្ទ។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង