រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃុន ភឿន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានចុះធ្វើអធិការកិច្ច និងចុះពង្រឹងកិច្ចសហការ ក្នុងការអនុវត្តច្បាប់ នៅសាខាការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ ខេត្តកោះកុង​ (ក.ប.ប)​

លោក ឃុន ភឿន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមព្រះរាជអាជ្ញា បានចុះធ្វើអធិការកិច្ច និងចុះពង្រឹងកិច្ចសហការ ក្នុងការអនុវត្តច្បាប់ នៅសាខាការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ ខេត្តកោះកុង​ (ក.ប.ប)​ ដែលមានការចូលរួមពីលោក សាំង​ សេងឃី ប្រធានសាខា​ ក.ប.ក និងលោក-លោកស្រី​ អនុប្រធានសាខា​ ក.ប.ប​ ប្រធាន អនុប្រធានការិយាល័យជំនាញ ដែលមាននីតិសម្បទា ជាមន្ត្រីនគរបាលយុត្តិធម៌ និងជាភ្នាក់ងារនគរបាលយុត្តិធម៌ សរុបចំនួន ០៨រូប។

កិច្ចប្រជុំនេះ​ លោកព្រះរាជអាជ្ញារង​ ផ្តោតសំខាន់ទៅលេីការត្រួតពិនិត្យសៀវភៅបញ្ជីបណ្តឹង និងសៀវភៅបញ្ជីឃាត់ខ្លួន​ ហេីយបានធ្វើការណែនាំដល់សាខា​ ក.ប.ប​ ឱ្យរៀបចំធ្វេីសៀវភៅបញ្ជីបណ្ដឹង និងបញ្ជីឃាត់ខ្លួន សម្រាប់ឆ្នាំ២០២៣ តាមក្រមនីតិវិធីព្រហ្មទណ្ឌ​ និងពង្រឹងការអនុវត្តច្បាប់​ តាមជំនាញនីមួយៗផងដែរ។
ថ្ងៃចន្ទ ៥ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ November 28, 2022

អត្ថបទទាក់ទង