រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលា ផ្សព្វផ្សាយពីការធ្វើប្រតិភូកម្ម ការគ្រប់គ្រង រៀបចំ និងចាត់ចែងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជាជូនមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត និងផ្សព្វផ្សាយពីកិច្ចការហាឡាលកម្ពុជា នៅមន្ទីរពាណិជ្ជកម្មខេត្តកោះកុង

ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទីរសៀល មន្ទីរពាណិជ្ជកម្ម បានចូលរួមសហការជាមួយ អគ្គនាយដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម រៀបចំ “សិក្ខាសាលាផ្សព្វផ្សាយពីការធ្វើប្រតិភូកម្ម ការគ្រប់គ្រង រៀបចំ និងចាត់ចែងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជាជូនមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត និងផ្សព្វផ្សាយពីកិច្ចការហាឡាលកម្ពុជា” នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកោះកុង។  សិក្ខាសាលានេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពស់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម កៅ កោសល អគ្គនាយក នៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមានការចូលរួមពី សភាពាណិជ្ជកម្មខេត្ត រដ្ឋបាលក្រុង/ស្រុក គណៈអ៊ីមាំខេត្តកោះកុង សមាគមនិស្សិតមុស្លីមកម្ពុជាខេត្តកោះកុង មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជីវករ-ផលិតករ ប្រមាណ ៥០នាក់ ។

អត្ថបទទាក់ទង