រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរងស្រុក​កោះកុង បាន ដឹកនាំ​កិច្ចប្រជុំណែនាំដល់អ្នកអនុវត្តសំខាន់ៗ នៃគម្រោងអាហារូបត្ថម្ភថ្នាក់ឃុំទាំង៤ នៃស្រុកកោះកុង

ស្រុកកោះកុង ៖ ថ្ងៃពុធ ៧ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាល​ស្រុកកោះកុង និងជា​អនុប្រធាន​ក្រុមការងារ​អាហារូបត្ថម្ភ បានដឹកនាំក្រុមការងារអ្នកវាយតម្លៃថ្នាក់ស្រុក គម្រោងអាហារូបត្ថម្ភស្រុកកោះកុង បានដឹកនាំ​កិច្ចប្រជុំណែនាំដល់អ្នកអនុវត្តសំខាន់ៗ នៃគម្រោងអាហារូបត្ថម្ភថ្នាក់ឃុំទាំង៤ អំពីដំណើរការនៃការអនុវត្ត និងការណែនាំដល់ក្រុមការងារឃុំ ឲ្យត្រៀមលក្ខណៈសម្រាប់ការវាយតម្លៃជាប្រចាំ ដែលក្រុមការងារវាយតម្លៃស្រុកនឹងចុះធ្វើការវាយតម្លៃនាពេលខាងមុខនេះ។

សមាសភាពរួមមាន​ក្រុមការងារ​អាហារូបត្ថម្ភ​ថ្នាក់ស្រុក និងថ្នាក់ឃុំ នៃស្រុកកោះកុង សរុប ១៦នាក់ ស្រី ៦នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

អត្ថបទទាក់ទង