រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានដឹងនាំមេភូមិពាមកាយ​ នាំយកគ្រឿងឧបភោគបរិភោគ​ និងថវិកាជូនដល់អ្នកស្រី​ ឈុន​ ឡាន​ អាយុ៣៧ឆ្នាំ​ ដែលមានជំងឺទឹកនោមប្រៃដំណាក់កាលចុងក្រោយ

រដ្ឋបាលឃុំកោះស្ដេច

​តាមការចាត់តាំងរបស់លោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ លោកស្រី​ ស្រី​ សុផា​ សមាជិកក្រុមប្រឹក្សាឃុំ​ បានដឹងនាំមេភូមិពាមកាយ​ នាំយកគ្រឿងឧបភោគបរិភោគ​ និងថវិកាដែលបានកៀរគរពីសប្បុរស​ សរុបទាំងគ្រឿងឧបភោគបរិភោគចំនួន​ ១៨០,០០០រៀល​ ជូនដល់អ្នកស្រី​ ឈុន​ ឡាន​ អាយុ៣៧ឆ្នាំ​ ដែលមានជំងឺទឹកនោមប្រៃដំណាក់កាលចុងក្រោយមិនអាចទៅព្យាបាលនៅមន្ទីរពេទ្យបាន​ រស់នៅភូមិពាមកាយ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង។

ថ្ងៃសុក្រ ២កេីត ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២

អត្ថបទទាក់ទង