រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាឃុំ អាណត្តិទី ៥ ឆ្នាំទី ១ លើកទី ៦ របស់ក្រុមប្រឹក្សាឃុំព្រែកខ្សាច់

រដ្ឋបាលឃុំព្រែកខ្សាច់

    =================================
     ឆ្នាំពីពាន់ម្ភៃពី ខែវិច្ឆិកា ថ្ងៃទីម្ភៃប្រាំ វេលាម៉ោង ២ :00 នាទី រសៀល លោករៀម រុំ មេឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាឃុំ អាណត្តិទី ៥ ឆ្នាំទី ១ លើកទី ៦ របស់ក្រុមប្រឹក្សាឃុំព្រែកខ្សាច់ ដើម្បីអនុម័តរបាយការណ៍ប្រចាំខែតុលា និងបូកសរុបរបាយការណ៍ប្រចាំខែវិច្ឆិកា ក្រោមអធិបតីភាពលោក រៀម រុំ ជាប្រធាននៃអង្គប្រជុំ
                                  របៀបវារៈប្រជុំ
១/ ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាឃុំ ប្រចាំខែតុលា .
២/ ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែតុលាឆ្នាំ ២០២២.
៣/ របាយការណ៍របស់ក្រុមប្រឹក្សាឃុំ នាយរងប៉ុស្តិ៍រដ្ឋបាល និងមេភូមិ
៤/ បែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំ.
៥/ បញ្ហាផ្សេងៗ .
      សមសភាពអញ្ជើញចូលរួមមាន មានដូចជា  ជំទប់ទី១ឃុំ  សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ អនុភូមិ សមាជិកភូមិទាំងបីភូមិ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ និងអង្គភាពដែល ពាក់ព័ន្ធ សរុប១៣នាក់ស្រី ០៤នាក់
         

ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២

អត្ថបទទាក់ទង