រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វេលាម៉ោង ០២:០០ នាទីរសៀល នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣ ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក

វេលាម៉ោង ០២:០០ នាទីរសៀល នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣  ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធានអង្គប្រជុំ  ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត របៀបវារៈដូចខាងក្រោម : 

១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤២

២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤១

៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាល ស្រុក ប្រចាំខែវិច្ឆិកា និងទិសដៅអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០២២

៤.ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការ នៃរដ្ឋបាលស្រុកក្នុងខែវិច្ឆិកា ឆ្នាំ២០២២

៥.របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការទាំងបី

៦.ផ្សេងៗ

-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ

-មតិបូកសរុប និងបិទអង្គប្រជុំ

ដោយមានការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក  លោកស្រីអភិបាលរងស្រុក  នាយក នាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធ មេឃុំ ជំទប់ឃុំ កំលាំងឈរជើងទាំង៤អង្គភាព មណ្ឌលសុខភាពអណ្ដូងទឹក និងលោក លោកស្រី ប្រធាន អនុប្រធាននិងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន៣៦នាក់/ស្រី០៤ នាក់។ 

ប្រភព:រដ្ឋបាលស្រុកបូទុមសាគ

====================

ថ្ងៃពុធ ៧ កើត ខែមិគសិរ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២

ខែវិច្ឆិកា 30, 2022

អត្ថបទទាក់ទង