រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ អភិបាលខេត្តកោះកុង និងលោកស្រី គ្រី សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ អញ្ជើញចូលរួម ពិធីបញ្ចុះបឋមសិលាកសាងព្រះពុទ្ធរូបអង្គធំ និងសម្ភោធសមិទ្ធិផលក្លោងទ្វារ ក្នុងវត្តសុវណ្ណតេជោ (ហៅវត្តភ្នំប្រជៀ) ស្ថិតក្នុងភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ អភិបាលខេត្តកោះកុង និងលោកស្រី គ្រី សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ អញ្ជើញចូលរួម ពិធីបញ្ចុះបឋមសិលាកសាងព្រះពុទ្ធរូបអង្គធំ និងសម្ភោធសមិទ្ធិផលក្លោងទ្វារ ក្នុងវត្តសុវណ្ណតេជោ (ហៅវត្តភ្នំប្រជៀ) ស្ថិតក្នុងភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរខេត្តកោះកុង ដោយបានអញ្ជើញចូលពីលោក-លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកមេបញ្ជាការការកងកំលាងប្រដាប់អាវុធទាំង៣ ប្រភេទ លោកមេឃុំ លោកនាយករងរដ្ឋបាលសាលាស្រុក លោក-លោកស្រីប្រធានអនប្រធានការិយាល័យនៃរដ្ឋបាលស្រុក អជ្ញាធរឃុំតានូន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ស.ស.យ.កឃុំតានូន ប្រជាពលរដ្ឋប្រមាណ ១២០នាក់ ។

ឆ្លៀតក្នុងឱកាសនោះលោកអភិបាលស្រុកបានពាំនាំប្រសាសន៍សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់លោកជំទាវអភិបាលខេត្តកោះកុង ចែកជូនលោកយាយ លោកតា ចាស់ជរាងាយរងគ្រោះចំនួន ៥០ គ្រួសារផងដែល និងលោកអភិបាលស្រុកបានចូលជាបច្ច័យសម្រាប់កសាងព្រះពុទ្ធរូបព្រះអង្គធំចំនួន៥០០ដុល្លារ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

——————————————

ថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២

អត្ថបទទាក់ទង