រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារមួយចំនួន

នៅសាលាប្រជុំលេខាធិការដ្ឋាន លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារមួយចំនួន ៖
-ផែនការការពារពិធីមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ឆ្នាំ១៩៧៩-២ធ្នូ ឆ្នាំ២០២២)។
-ផែនការការពារពិធីបុណ្យសមុទ្រនាថ្ងៃខាងមុខ។
-ការងារផ្សេងៗមួយចំនួនទៀត។
សមាសភាពចូលរួមមាន៖ មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យ មេបញ្ជាការកងអន្តរាគមន៍ មេបញ្ជារការស្រុកមណ្ឌលសីមា មេបញ្ជាការស្តីទីក្រុងខេមរភូមិន្ទ ប្រធានស្នាក់ការស្រុកចាំយាម   
សរុបចំនួន ២៨នាក់ ស្រី០៣នាក់។
ប្រភព : វ.ទោ ស៊ឹម ពិសី ប្រធានមន្ទីរ
ថ្ងៃសុក្រ ៩ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ December 2, 2022

អត្ថបទទាក់ទង