រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី ៤២ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ដោយមានការចូលរួមពីលោក ឈឹម ចិន អភិបាលស្តីទីក្រុងខេមរភូមិន្ទ

លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី ៤២ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ដោយមានការចូលរួមពីលោក ឈឹម ចិន អភិបាលស្តីទីក្រុងខេមរភូមិន្ទ។

កិច្ចប្រជុំផ្តោតលើរបៀបវារៈ :
១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៤២
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំវិសាមញ្ញលើកទី០៩ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២របស់រដ្ឋបាលក្រុងខេមរភូមិន្ទ។
៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក មន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងសង្កាត់ទាំង០៣ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២។
៦-បញ្ហាផ្សេងៗ…….។
ថ្ងៃសុក្រ ៩ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ December 2, 2022

អត្ថបទទាក់ទង