រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំរៀបចំកិច្ចប្រជុំស្តីពីការរៀបចំតុបតែងលម្អស្តង់ពិព័រណ៍ ដោយបង្ហាញពីគោលដៅ សក្តានុពល ផលិតផល និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តកោះកុង ក្នុងពិធីបុណ្យ សមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំរៀបចំកិច្ចប្រជុំស្តីពីការរៀបចំតុបតែងលម្អស្តង់ពិព័រណ៍ ដោយបង្ហាញពីគោលដៅ សក្តានុពល ផលិតផល និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តកោះកុង ក្នុងពិធីបុណ្យ សមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមរបស់លោកប្រធានមន្ទីរពាណិជ្ជកម្ម លោកស្រីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ តំណាងមន្ទីរទេសចរណ៍ និងតំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត។ សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងលេខ ៣៨៨ សជណអគឧ របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ស្តីពីការចូលរួមតាំងពិពរ័ណ៍ក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្នុងពិធីបើកជាផ្លូវការ។ថ្ងៃសុក្រ ៩ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ December 2, 2022

អត្ថបទទាក់ទង