រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី អបអរសាទរព្រឹត្តិការណ៍ប្រកួតកីឡាសីស្លាបខ្មែរ ជ្រើសរើសជើងឯកទូទាំងប្រទេស លើកទី៣ ឆ្នាំ២០២២

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី អបអរសាទរព្រឹត្តិការណ៍ប្រកួតកីឡាសីស្លាបខ្មែរ ជ្រើសរើសជើងឯកទូទាំងប្រទេស លើកទី៣ ឆ្នាំ២០២២

លោកជំទាវអភិបាល បានលើកឡើងថា បន្ទាប់ពីខ្ញុំបានទស្សនា នូវការសម្ដែងក្បាច់ស៊ីស្លាបខ្មែរដ៏ប៉ិនប្រសប់ និងគួរឱ្យចាប់អារម្មណ៍ ពីសំណាក់ កីឡាករ កីឡាការិនី ទាំងយុវវ័យ និងវ័យចំណាស់រូបទាំងក្រោយពីបានស្តាប់ នូវការអានរបាយការណ៍របស់ លោក សុខ ភិរម្យ ប្រធានសមាគមកីឡាសិស្លាបខ្មែរ រួចមក ខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំសមាគមកីឡាងវិស្ថាខ្មែរ និងកីឡាករ កីឡាការនី ទាំងអស់ដែលបានខិតខំពុះពារ សព្វបែបយ៉ាង ក្នុងការជួយការពារអភិរក្ស និង អភិវឌ្ឍ កីឡាសីស្លាបខ្មែរ ដែលជាកីឡាប្រពៃណីខ្មែរ ឲ្យមានការរីកចម្រើនយ៉ាងខ្លាំង គូរជាទីមោទនៈបំផុត។ កីឡាសីស្លាបខ្មែរ ដែលជាកីឡាប្រពៃណីខ្មែរ ខ្ញុំរំពឹងទុកថាមិនយូរប៉ុន្មាន កីឡាសីស្លាបខ្មែរ នឹងទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន រួមទាំងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ ខ្ញុំសូមទទួលស្គាល់នូវវីរៈភាពដ៏ថ្លៃថ្លា របស់ថ្នាក់ដឹកនាំសមាគមទាំង ៥នាក់ រួមទាំងកីឡាករ កីឡាការនី អត់បានខិតខំអស់កម្លាំងកាយ កម្លាំងស្មារតី និងថវិកាផ្ទាល់ខ្លួន ដើម្បីធ្វើអោយលេចឡើងនៅព្រឹត្តិការណ៍ប្រកួតកីឡាសីស្លាបខ្មែរនេះឡើង ទៅពិតជារឿងមួយដែលមិនធម្មតាឡើយ។
សមាគមកីឡាសីស្លាបខ្មែរ ក៏ដូចជាកីឡាសីស្លាបខ្មែរទូទាំងប្រទេស កំពុងតែរៀបចំខ្លួនក្លាយជា សហព័ន្ធកីឡា សីស្លាបខ្មែរយ៉ាងពិតប្រាកដ ដើម្បីថែរក្សាកីឡាដែលជាកេរ្តិ៍មរតកដូនតាខ្មែរ ដែលមានទីលានទាត់សី និង ចេតិយ ឃុន ឆាង ឃុន ផែន ស្ថិតនៅក្នុងខេត្តកោះកុង ជាតិកតាងស្រាប់។
ក្នុងនាមខ្ញុំផ្ទាល់ដែលជាថ្នាក់ដឹកខេត្តកោះកុងម្នាក់ នាងខ្ញុំសូមលើកទឹកចិត្ត និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ហើយសន្យា ធ្វើជាប្រធានកិត្តិយស នៅពេលដែលសមាគមក្លាយខ្លួនទៅជា សហព័ន្ធកីឡាសីស្លាបកម្ពុជា ពិតប្រាកដនាពេលខាងមុខនេះ។ ម្យ៉ាងវិញទៀត នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន កីឡាករ កីឡាការិនីទាំងអស់ ដែលមានឆន្ទៈខ្ពស់ ចូលរួមជួយឧបត្ថម្ភ ជាថវិកា សម្ភារនានា ដល់សមាគមកីឡាសីស្លាបខ្មែរ មានលទ្ធភាព រៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើង៕
ថ្ងៃសៅរ៍ ១០ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ December 3, 2022

អត្ថបទទាក់ទង