រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្រ្តមណ្ឌលកោះកុង ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខយោធិនមានជំងឺចំនួន ០៧ នាក់កំពុងសម្រាកព្យាបាលនៅគិលានដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង

ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្រ្តមណ្ឌលកោះកុង ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខយោធិនមានជំងឺចំនួន ០៧ នាក់កំពុងសម្រាកព្យាបាលនៅគិលានដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង ព្រមទាំងបានឧបត្ថម្ភថវិកា ម្នាក់ៗ ២០០,០០០រៀល មីម៉ាម៉ា ១៤កញ្ចប់ ទឹកដោះគោឆៅ ០១យួរ នំ ០១កញ្ចប់ និងបានឧបត្ថម្ភជូនលោកគ្រូអ្នកគ្រូពេទ្យ ១៦ នាក់ ម្នាក់ទទួលបាន ថវិកា១០០,០០០ រៀលផងដែរ។
ថ្លៃងក្នុងឱកាសនោះដែរឯកឧត្តម  លោកជំទាវ បានជូនពរអោយយោធិនទាំងអស់ឆាប់ជាសះស្បើយ ដើម្បីចូលរួមការពារសុខសន្តិភាព និងបូរណភាពដែនដី នៃយើង។
ថ្ងៃអាទិត្យ ១១ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ December 4, 2022

អត្ថបទទាក់ទង