រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ ចំនួន ០២នាក់ នៅភូមិតានី

រដ្ឋបាលឃុំភ្ញីមាស

…………………………………       
 លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងាររបស់ឃុំ រួមមាន÷
សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ ស្មៀនឃុំ និងនាយរងប៉ុស្តិ៍រដ្ឋបាលភ្ញីមាស ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ ចំនួន ២ គ្រួសារ ស្ថិតនៅភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
ក្នុងនោះ លោកឡុញសុផល មេឃុំភ្ញីមាស
បានពាំនាំសម្ភារៈមួយចំនួនដូចជា÷ 
អង្ករ ២៥ គីឡូក្រាម ទឹកត្រី១ដប ទឹកដោះគោឆៅ១ឡូ កាហ្វេ១ថង ទឹកសុីអុីវ១ដប ខ្លាញ់១ដប ប៊ីចេង១ថង់ អំបិល១ថង់ ស្ករស១គីឡូ ត្រីខ១ឡូ មីម៉ាម៉ា១កេះនិងថវិការ១០មុឺនរៀល ក្នុង១គ្រួសារ។  ក្នុងការចំណាយសម្ភារៈ ជាថវិការរបស់រដ្ឋបាលឃុំភ្ញីមាស។
............................…………………………….. 
ថ្ងៃអាទិត្យ១១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥                            
ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២២

អត្ថបទទាក់ទង