លោក ឃុន ទឿន ព្រះរាជអាជ្ញារងនៃអយ្យការខេត្តកោះកុង បានចុះធ្វេីអធិការកិច្ចនៅមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រែអំបិល ដេីម្បីត្រួតពិនិត្យបញ្ជីបណ្ដឹង បញ្ជីឃាត់ខ្លួន ត្រួតពិនិត្យកន្លែងឃាត់ខ្លួនបណ្តោះអាសន្ន ព្រមទាំងណែនាំសំដៅពង្រឹងកិច្ចសហការក្នុងការអនុវត្តន៍ច្បាប់ រវាងមន្ត្រីនគរបាលយុតិ្តធម៌ជាមួយស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកោះកុង៕
ថ្ងៃចន្ទ ១២ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ December 5, 2022



