រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំសិក្ខាសាលាស្ដីពីការធ្វើសមាហរណកម្មក ម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ ក្រោមអធិបតីភាពលោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ឈឹម ចិន អភិបាលស្ដីទីក្រុងខេមរភូមិន្ទ និងលោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង

ថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំសិក្ខាសាលាស្ដីពីការធ្វើសមាហរណកម្មក ម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ ក្រោមអធិបតីភាពលោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ឈឹម ចិន អភិបាលស្ដីទីក្រុងខេមរភូមិន្ទ និងលោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង។ សាលានេះបានអញ្ជើញចូលរួម ក្រុមការងារទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត លោក លោកស្រីមកពីមន្ទីរអង្គភាពមួយចំនួន លោក លោកស្រីតំណាងការិយាល័យនៃរដ្ឋបាលក្រុង តំណាងអង្គការ លោក លោកស្រីចៅសង្កាត់ ចៅសង្កាត់រង និងស្មៀន នៃសង្កាត់ទាំងបី សរុបប្រមាណ៦០រូប។
សិក្ខាសាលាសមាហរណកម្មនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង