រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់បានធ្វើការសំរបសំរួលលើករណីប្រជាពលរដ្ឋ២គ្រួសារមានដីមួយកន្លែងតែចែកដីធ្លីគ្នាមិនត្រូវគ្នាតាំងពីឆ្នាំ២០០២មកម្លេះ។

វេលាម៉ោង២រសៀលលោក ចាប វន មេឃុំស្តីទី បានធ្វើការសំរបសំរួលលើករណីប្រជាពលរដ្ឋ២គ្រួសារមានដីមួយកន្លែងតែចែកដីធ្លីគ្នាមិនត្រូវគ្នាតាំងពីឆ្នាំ២០០២មកម្លោះ។
ក្រោយពីបានការសំរបសំរួលពីលោក ចាប វន មេឃុំស្តីទី លើករណីដីដែលចែកគ្នាមិនត្រូវលោកមេឃុំស្តីទីបានពន្យល់ពីផ្លូវច្បាប់ជូនភាគីទាំងពីស្តាប់អោយបានយល់ពីនិតិវិធីទាំងសង់ខាង។
ភាគីទី១ ឈ្មោះ អ៉ឹង ភេន ប្រពន្ធឈ្មោះ ពេជ្រ ឡាយ ។
ភាគីទី២ ឈ្មោះ អ៊ុកសេដ្ថា នឹងប្រពន្នឈ្មោះសួន សុខុម ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកខ្សាច់ឃុំព្រែកខ្សាច់ស្រុកគិរីសាគរខេត្តកោះកុង។
ភាគីទាំងពីបានយកស្របតាមការដោះស្រាយរបស់លោក ចាប វន មេឃុំស្តីដោយសន្តិ វិធី តាមផ្លូវច្បាប់។
ថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំ ខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២

អត្ថបទទាក់ទង