រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ ដឹកនាំដោយលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្ដាលស្តីពីនីតិវិធីរៀបចំ និង អនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ ដឹកនាំដោយលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្ដាលស្តីពីនីតិវិធីរៀបចំ និង អនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងបង្កើនសមត្ថភាពបន្ថែមជូនដល់មន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំ និងអនុវត្តថវិកា ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។ វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធ Online Zoom មានរយៈពេលមួយថ្ងៃពេញ ។
នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង