លោក វន់ ស៊ីគូ ប្រធានក្រុមការងារផែនការសកម្មភាពមីនខេត្ត បានចូលរួមអមដំណើរ ឯកឧត្តម ទេព កល្យាណ អគ្គលេខាធិការរងអាជ្ញាធរមីន អញ្ជើញចុះពិនិត្យទីតាំងប្រារព្ធពិធីប្រកាសភូមិចំនួន៤ ស្ថិតក្នុងឃុំថ្មស និងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាភូមិអស់មីន ។ ភូមិចំនួន៤ (ភូមិថ្មស ភូមិចំការលេី ភូមិព្រលាន និងភូមិតាំកន់) ស្ថិតក្នុងឃុំថ្មស និងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង គ្រោងប្រកាសជាភូមិអស់មីន ក្នុងខែធ្នូ ឆ្នាំ២០២២ ក្រោមការគាំទ្រហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងប្រតិបត្តិការបោសសម្អាតដោយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លំាងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ៕
ថ្ងៃអង្គារ ១៣ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ December 6, 2022


