រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧៤ ឆ្នាំ២០២២

ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧៤ ឆ្នាំ២០២២

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧៤ ឆ្នាំ២០២២ ដែលត្រូវ បានសហការរៀបចំដោយអង្គការសង្គមស៊ីវិល ដែលបាននិងកំពុងប្រតិបត្តិសកម្មភាពក្នុងភូមិសាស្រ្តខេត្ត ដូចជាអង្គការលីកាដូ អង្គការសម្ព័ន្ធកសិករកម្ពុជា សមាគមអាដហុក និងសមាគមផ្ទះសាមគ្គី ក្នុង គោលបំណងផ្សព្វផ្សាយអំពីគោលការណ៍សិទ្ធិមនុស្សជាសកល ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ មូលដ្ឋាន ចំនួន ៥០០នាក់ នៃឃុំចំនួន ០៤រួមមាន៖ ឃុំកណ្តោល នៃស្រុកបូទុមសាគរ និងឃុំជីខក្រោម ឃុំជីខលើ និងឃុំដងពែង នៃស្រុកស្រែអំបិល៕

ថ្ងៃអង្គារ ១៣ កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២December 6, 2022

អត្ថបទទាក់ទង