រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង មេឃុំកោះកាពិ ចូលរួមក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ថ្នាក់ស្រុកនៅសាលប្រជុំសាលាស្រុកកោះកុង ។

ថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ចូលរួមក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ថ្នាក់ស្រុកក្រោមអធិបតីភាពលោកបណ្ឌិត អ៊ុក ភក្រ្តា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ៕

អត្ថបទទាក់ទង