រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សយ សុផល នាយករងរដ្ឋបាលសាលាស្រុក លោក សាត មុនីរិន្ទ ប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាស្រុក បានចូលរួមកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីប្រកាសភូមិចំនួន៤ ស្ថិតក្នុងឃុំថ្មស និងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាភូមិអស់មីន

តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក សយ សុផល នាយករងរដ្ឋបាលសាលាស្រុក លោក សាត មុនីរិន្ទ ប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាស្រុក បានចូលរួមកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីប្រកាសភូមិចំនួន៤ ស្ថិតក្នុងឃុំថ្មស និងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាភូមិអស់មីន ។ ភូមិចំនួន៤ (ភូមិថ្មស ភូមិចំការលេី ភូមិព្រលាន និងភូមិតាំកន់) ស្ថិតក្នុងឃុំថ្មស និងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុងក្រោមអធិបតីភាព ឯកឧត្តម ទេព កល្យាណ អគ្គលេខាធិការរងអាជ្ញាធរមីន។គ្រោងប្រកាសជាភូមិអស់មីន ក្នុងខែធ្នូ ឆ្នាំ២០២២ ក្រោមការគាំទ្រហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងប្រតិបត្តិការបោសសម្អាតដោយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លំាងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ៕

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

==================

ថ្ងៃអង្គារ ១៣ កើត ខែមិគសិរ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២

ខែធ្នូ 6, 2022

អត្ថបទទាក់ទង