រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងចូលរួមប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ លើជំនាញ

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងចូលរួមប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ លើជំនាញ ០៣មាន:
១-មន្ទីរផែនការប្រតិបត្តិនិងហ្វឹកហ្វឺន
២-មន្ទីរស្រាវជ្រាវព័ត៌មាន និងសន្តិសុខ។
៣-មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងការិយាល័យចំណុះឲ្យជំនាញមន្ទីរទាំង០៣។
តាមប្រព័ន្ធ video conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សមាសភាពចូលរួម មេបញ្ជាការរង នាយសេនាធិការរង ទទួលជំនាញទាំង៣ ប្រធាន អនុមន្ទីរ នាយ នាយរងការិយាល័យចំណុះមន្ទីរទាំង៣ សរុបចំនួន ២០នាក់៕
ថ្ងៃពុធ ១៤ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ December 7, 2022

អត្ថបទទាក់ទង