រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥)ក្រុង ស្រុក ឃុំ សង្កាត់ នៅស្រុកបូទុមសាគរ

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥)ក្រុង ស្រុក ឃុំ សង្កាត់ នៅស្រុកបូទុមសាគរ។

សិក្ខាសាលា មានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរផែនការ លោកអភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំទាំង៤ តំណាងមន្ទីរ អង្គភាព និងសហគមន៍ អង្គការសង្គមស៊ីវិល ការិយាល័យជុំវិញស្រុក សរុប ៥៥នាក់ ស្រី ១០នាក់ លទ្ធផលសម្រេចបានដូចតទៅ ៖
១/គម្រោងរបស់ស្រុក ឆ្នាំ២០២៣ សរុប ១៣៥គម្រោងទទួលបានការគាំទ្រ ចំនួន ២០គម្រោង(ក្នុងគម្រោងសរុប ៣គម្រោង និងក្រៅ ១៧គម្រោង)
២/គម្រោងរបស់ឃុំទាំង៤ ឆ្នាំ២០២៣ សរុប ១៧៤គម្រោង ទទួលបានការគាំទ្រ ចំនួន ៧៥គម្រោង(ក្នុងគម្រោងសរុប ៥០គម្រោង និងក្រៅ ២៥គម្រោង)៕
ថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ December 7, 2022

អត្ថបទទាក់ទង