រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេតកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យរបាយការណ៍ ស្តីពីលទ្ធផលការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ លើទីតាំងដីទំហំ៩៣០៦ហិកតា ដែលរាជរដ្ឋាភិបាលបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅឋាន ចាក់ចេញពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Union Development Co.,ltd ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកគិរីសាគរ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេតកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យរបាយការណ៍ ស្តីពីលទ្ធផលការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ លើទីតាំងដីទំហំ៩៣០៦ហិកតា ដែលរាជរដ្ឋាភិបាលបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅឋាន ចាក់ចេញពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Union Development Co.,ltd ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានសមាសភាពអញ្ចើញចូលរួម អាជ្ញាធរមូលដ្ឋាន តំណាងទីចាត់ការអន្តរវិស័យ និងមន្ទីរជំនាញពាក់ព័ន្ធ បន្ទាប់ពីសមាជិកអង្គប្រជុំពិនិត្យ និងចូលរួមផ្តល់យោបល់ពាក់ព័ន្ធរបាយការណ៍ខាងលើរួចមកអង្គប្រជុំបានឯកភាពដូចខាងក្រោម ៖
១-ឃុំភ្ញីមាស ភូមិកៀនក្រឡាញ់ ក្បាលដីសរុបចំនួន ៧៦០ក្បាលដី មានផ្ទៃដីទំហំ ១៤២៧.៤៦ ហិកតា ក្នុងនោះក្បាលដីមានទិន្នន័យចំនួន ៦៦២ក្បាលដី មានផ្ទៃដីទំហំ ១២១៧.៨៣ ហិកតា ស្នើនឹង ៣៩៨គ្រួសារ ក្បាលដីគ្មានទិន្នន័យចំនួន៨៨ក្បាលដី ​មានទំហំ៤១៥.១៥ហិកតា និងភូមិតានី ក្បាលដីសរុបចំនួន ៤៨៣ក្បាលដី មានផ្ទៃដីទំហំ ៤១៥.១៩ ហិកតា ក្នុងនោះក្បាលដីមានទិន្នន័យចំនួន ៣៦៦ក្បាលដី មានទំហំ ៣៣៥.៨៧ហិកតា ស្មើនឹង២៤៨គ្រួសារ ក្នុងនោះក្បាលដីមានទិន្នន័យមានចំនួន១១៧ក្បាលដី មានផ្ទៃដីទំហំ៨០.១០ហិកតា។
២-ឃុំកោះស្តេច ភូមិពាមកាយ ក្បាលដីសរុបចំនួន ៧៧ក្បាល់ដី មានផ្ទៃដីទំហំ ៤៨៤.៩៦ ហិកតា ក្នុងនោះក្បាលដីមានទិន្នន័យចំនួន ២២៤ក្បាលដី មានទំហំ២៣៧.៣៥ ហិកតា ស្នើនឹង១៧៤គ្រួសារ ក្បាលដីគ្មានទិន្នន័យចំនួន១៥៣ក្បាលដី មានផ្ទៃដីទំហំ ២៤៧.៦២ ហិកតា និងភូមិព្រែកស្មាច់ ក្បាលដីសរុបចំនួន ៦២៧ក្បាលដី មានផ្ទៃដីទំហំ ៩២០.៥០ ហិកតា ក្នុងនោះក្បាលដីមានទិន្នន័យចំនួន ៤០១ក្បាលដី មានទំហំ៦៥១.១៥ហិកតា ស្មើនឹង២៥៣គ្រួសារ ក្នុងនោះក្បាលដីមានទិន្នន័យមានចំនួន២២៦ក្បាលដី មានផ្ទៃដីទំហំ២៦៩.៣៥ហិកតា៕
ថ្ងៃពុធ ១៤ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ December 7, 2022

អត្ថបទទាក់ទង