រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាររំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារនៃសពលោកជំទាវ អោម អេម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង

យើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ នៃរដ្ឋបាលក្រុងខេមរភូមិន្ទ ពិតជាមានក្តីសោកសង្រេងយ៉ាងក្រៃលែងជាទីបំផុត ដោយបានទទួលដំណឹងថាលោកជំទាវ អោម អេម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្តី និងកុមារខេត្ត ដែលបានទទួលមរណភាពកាលពីថ្ងៃ អង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាសក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៣៖៥៣ នាទី ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ ។

មរណភាពរបស់ លោកជំទាវ អោម អេម គឺជា ការបាត់បង់ នូវម្តាយបង្កើត ម្តាយក្មេក និងជីដូន ជាទីគោរពស្រលាញ់បំផុត ដែលប្រកបដោយព្រហ្មវិហារធម៌ និងបានលះបង់ បូជាកម្លាំងកាយ កម្លាំងចិត្ត ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន ចៅ អោយក្លាយទៅជាពលរដ្ឋល្អក្នុងសង្គមជាតិ រហូតពេញមួយជីវិត ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយក្រុមគ្រួសារនៃសព ដោយក្តីសោកសង្វេកជាទីបំផុត ។

ជាមួយសមានទុក្ខដ៏សែនវិយោគសោកសៅនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ អោម អេម សូមឆាប់បានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង