រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយក្រុមហ៊ុន អ៊ីលស៊ុង-ហានីលយ៉ញ វេនណ័រ ឯ.ក (ក្រុមហ៊ុនអនុវត្តគម្រោង លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨) មន្ទីរជំនាញ និងតំណាងក្រុមហ៊ុនពាក់ព័ន្ធ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយក្រុមហ៊ុន អ៊ីលស៊ុង-ហានីលយ៉ញ វេនណ័រ ឯ.ក (ក្រុមហ៊ុនអនុវត្តគម្រោង លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨) មន្ទីរជំនាញ និងតំណាងក្រុមហ៊ុនពាក់ព័ន្ធ។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីសំណើសុំឈូសឆាយសម្អាតដើមឈើស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤៨ ចាប់ពីគីឡូម៉ែត្រលេខ ១៤២+៦០០ ដល់ចំណុចគីឡូម៉ែត្រលេខ ១៤៨+០៣៨ និងស្នើសូមគោលការណ៍ ណែនាំអំពីការទុកដាក់កំណាត់ឈើដែលបានកាប់រំលំរួច។
ពាក់ព័ន្ធនឹងការស្នើសូមនេះ រដ្ឋបាលខេត្ត បានសម្រេច ៖
១.ក្រុមហ៊ុនស្ថាបនាផ្លូវ ត្រូវសហការ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការកាត់ឈើ និងយកកំណាត់ឈើទាំងនោះទៅរក្សាទុកនៅដីរបស់មន្ទីរកសិកម្ម
២.ពាក់ព័ន្ធរឿងបង្គោលភ្លើងអគ្គិសនី និងទុយោទឹក សូមឱ្យក្រុមហ៊ុនសហការ ជាមួយមន្ទីររ៉ែ និងថាមពល និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានវត្តន៍ ដើម្បីដោះស្រាយ ធ្វើយ៉ាងណាមិនឱ្យរងផលប៉ះពាល់ដល់ការប្រើប្រាស់ភ្លើង និងទឹកស្អាតរបស់ប្រជាពលរដ្ឋឡើយ៕
ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី December 8, 2022

អត្ថបទទាក់ទង