រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់ បានផ្ដល់កាតវីងជូនដល់ស្រ្តីមានផ្ទៃពោះហើយក្រីក្រ ចំនួន ០១នាក់ រស់នៅភូមិកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេច

​ បានធ្វេីការផ្ដល់កាតវីងជូនស្រ្តីមានផ្ទៃពោះហេីយ​ក្រីក្រចំនួន​ ០១នាក់​ ដែលមានឈ្មោះ នី​ កែវ រស់នៅក្នុងភូមិកោះស្ដេច​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង។​ ការផ្ដល់ជូននេះ​ មានអត្ថប្រយោជន៍ដូចជា​ ទទួលបានសាច់ប្រាក់រហូតដល់​ ៧៦ម៉ឺនរៀល​ ពីរាជរដ្ឋាភិបាល​ ចំពោះស្ត្រីមានផ្ទៃពោះ​ និងកុមារអាយុក្រោម២ឆ្នាំ​ ដែលទៅទទួលសេវាថែទាំផ្ទៃពោះ​ មុនសម្រាល​ ពេលសម្រាលកូន​ ក្រោយសម្រាលកូន​ និងការចាក់វ៉ាក់សាំងកុមារនៅមណ្ឌលសុខភាព​ ឬមន្ទីរពេទ្ររដ្ឋ​។

ថ្ងៃ​ព្រហស្បតិ៍​ ១៥កេីត​ ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២

អត្ថបទទាក់ទង