រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សម្របសម្រួលក្នុងកិច្ចប្រជុំក្រុមកសិករផលិតនៅភូមិជីមាល ឃុំអណ្តូងទឹក និងចុះតាមដានត្រួតពិនិត្យ និងជួយផ្តល់បច្ចេកទេសដល់កសិករ នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

តាមការចាត់តាំងរបស់រដ្ឋបាលស្រុក​ លោក ឈុន ចាន់ណា​ ប្រធានការិយាល័យកសិកម្ម​ ធនធាន ធម្មជាតិ និងបរិស្ថាន លោក នាង​ ពិសិដ្ឋ​ អនុប្រធានការិយាល័យកសិកម្ម​ ធនធាន ធម្មជាតិ និងបរិស្ថាន ចូលរួមជាមួយលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ លោក សឹង លី អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក គុំ សំនិតមន្រ្តីគម្រោងស្ទៀរ (STEER)ប្រចាំស្រុកបូទុមសាគរ ចូលរួមសម្របសម្រួលក្នុងកិច្ចប្រជុំក្រុមកសិករផលិតនៅភូមិជីមាល ឃុំអណ្តូងទឹក និងចុះតាមដានត្រួតពិនិត្យ និងជួយផ្តល់បច្ចេកទេសដល់កសិករ នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

==================

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែមិគសិរ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី

December 8, 2022

អត្ថបទទាក់ទង