រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សេចក្តីជូនដំណឹងលេខ១៨៧/២២ ស.ជ.ណ រដ្ឋបាលឃុំកណ្ដាល មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង មូលដ្ឋានភូមិប្រលាន និងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ឱ្យបានជ្រាបថា៖ ដោយ មានការខិតខំប្រឹងប្រែង និងមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវអភិបាលខេត្ត លោកអភិបាលស្រុក និងអាជ្ញាធរឃុំកណ្តាល បានត្រៀមធ្វើការរៀបចំបែងចែកដីឡូតិ៍ជូនបងប្អូនប្រជាពលរដ្ឋចំនួនពីរភូមិ ស្ថិតនៅ ភូមិប្រលាន និងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

សេចក្តីជូនដំណឹងលេខ១៨៧/២២ ស.ជ.ណ រដ្ឋបាលឃុំកណ្ដាល មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង មូលដ្ឋានភូមិប្រលាន និងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ឱ្យបានជ្រាបថា៖ ដោយ មានការខិតខំប្រឹងប្រែង និងមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវអភិបាលខេត្ត លោកអភិបាលស្រុក និងអាជ្ញាធរឃុំកណ្តាល បានត្រៀមធ្វើការរៀបចំបែងចែកដីឡូតិ៍ជូនបងប្អូនប្រជាពលរដ្ឋចំនួនពីរភូមិ ស្ថិតនៅ ភូមិប្រលាន និងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ កន្លងមកឃើញថាមានជនខិលខូច មួយចំនួនដើរញុះញ៉ង់ និងដើរប្រមូលលុយកាក់ពីបងប្អូនប្រជាពលរដ្ឋក្នុងមួយគ្រួសារចំនួន ២៥,០០០ រៀល (ម្ភៃប្រាំពាន់រៀលគត់) ដើម្បីរត់ឯកសារដីធ្លី ឬទុកសម្រាប់ទៅប្រជុំការងារដីធ្លីផ្សេងៗ។ ក្នុងករណីនេះរដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ មិនបានកៀងគរលុយពីប្រជាពលរដ្ឋនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឃុំកណ្ដោល ជាពិសេសប្រជាពលរដ្ឋរស់នៅភូមិប្រលាន និងភូមិតាំកន់ សូមកុំចាញ់បោកជន ខិលខូចទាំងនោះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួម ផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងនេះ ឱ្យបានទូលំទូលាយ។

ប្រភពៈរដ្ឋបាលឃុំកណ្ដោល

====================

ថ្ងៃសុក្រ ១ រោច ខែមិគសិរ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២

ខែធ្នូ 9, 2022

អត្ថបទទាក់ទង