លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុងមបានដឹកនាំប្រតិភូខេត្តកោះកុង ដែលមានសមាសភាពមតំណាងមន្ទីរពាណិជ្ជកម្មខេត្ត សភាពាណិជ្ជកម្មខេត្ត គយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិចាំយាមមក្រុមទំនាក់ទំនងច្រកទ្វារព្រំដែន និងអាជីវករ ពាណិជ្ជករ ក្នុងខេត្តកោះកុង ចូលរួមក្នុងសិក្ខាសាលា ស្តីពីច្រករបៀងសេដ្ឋកិច្ចភាគខាងកើត និងការតភ្ជាប់ជាសកលនៅខេត្តត្រាត ប្រទេសថៃ។
សិក្ខាសាលានោះដែរ មានគោលបំណងធំៗ ដូចខាងក្រោម ៖
១./ដើម្បីពង្រីកពាណិជ្ជកម្មតាមបន្ទាត់ព្រំដែន។
២./លើកកម្ពស់សក្តានុពល សហគ្រិនភាព ចេញពី Local Enterprenner ឆ្ពោះទៅរកភាពជា International Smart Enterprenner ។
៣./ប្រែក្លាយជាវេទិកាមួយសម្រាប់សហគ្រិន និងមន្រ្តីរាជការទាំងឡាយណា ដែលទាក់ទងនឹងពាណិជ្ជកម្មអន្តរជាតិ និងការវិនិយោគដើម្បីបំពេញតម្រូវការផ្សេងៗ និងបង្កើតឱកាសក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ។ សិក្ខាសាលានោះ រៀបចំធ្វើឡើងនៅសណ្ឋាគារ Trat City ស្ថិតក្នុងខេត្តត្រាត ប្រទេសថៃ។
ថ្ងៃសុក្រ ១ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ December 9, 2022












