រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំ វេទិកាផ្សព្វផ្សាយស្ដីពីការអប់រំថែទាំអនាម័យបរិស្ថាននៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងសម្រាប់ឆ្នាំ ២០២២

ថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២:០០នាទីរសៀល រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំ វេទិកាផ្សព្វផ្សាយស្ដីពីការអប់រំថែទាំអនាម័យបរិស្ថាននៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងសម្រាប់ឆ្នាំ ២០២២ ក្រោមអធិបតីភាពលោក ទួន ភារម្យអភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង និងលោក នៃ ព្រហស្បត្តិ៍សារិទ្ធ តំណាងមន្ទីរបរិស្ថានខេត្តកោះកុង ព្រមទាំងបានអញ្ជើញចូលរួមមានគណៈកម្មការលទ្ធកម្មក្រុងខេមរភូមិន្ទ លោកស្រីចៅសង្កាត់មានជ័យ តំណាងសហគ្រាស ឬទ្ធីហ្គាប៊ែឆម៉ីន លោក លោកស្រីមេភូមិ អនុភូមិ និងប្រជាពលរដ្ឋប្រមាណ ៦០ រូប ។ វេទិកាផ្សព្វផ្សាយនេះបានការឧបត្ថម្ភពីសហគ្រាស ឬទ្ធីហ្គាប៊ែឆម៉ីន ។
វេទិកាផ្សព្វផ្សាយនេះបានរៀបចំឡើងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង